គំនិតល្អក្នុងការផ្ដល់ អត្ថន័យដល់ជីវិតការរស់នៅប្រចាំថ្ងៃ ប្រឈមទាំង រឿងល្អ និងអាក្រក់មក លាយឡំ គ្នាធ្វើឱ្យ លំបករកច្រកដំណោះស្រាយមិនចេះ អស់ មិនចេះហើយ ។ រឿង ទាំង នោះ ក៏បនផ្ដល់ជា បទពិសោធន៍ជិវិតមួយ ដែលកាន់តែ មានខ្លឹមសារដល់អ្នក ផងដែរ។
១- ជាការពិត សម្ព័ន្ធមិត្ដភាពមិនមានថ្ងៃ សាបសូន្យឡើយ ប៉ុន្ដែអ្នក អាចនឹង ភ្លេចខ្លួនថា មិត្ដភាពអាចប្រែប្រួលបាន។
២- នៅពេលអ្នកដឹងថា មិនមានអ្នកណាម្នាក់ជួយសង្គ្រោះ ក្នុងកាលៈទេសៈដែល អ្នកមានទុក្ខគ្មាននរណាចិត្ដល្អពិតប្រកដជាមួយអ្នកនៅ ពេលអ្នកមានសេចក្ដីសុខ ពេលនោះអ្នកនឹងស្វែងយល់ក្នុងការរកមិត្ដចិត្ដ ស្មោះជាមួយអ្នកបានហើយ។
៣- អតីតកាលជារឿងដែលកន្លងផុត ហើយអ្នកត្រូវតែជម្រុះចោល ការឈឺ ចាប់គ្រប់យ៉ាងដែលបានជួបប្រទះទៅតាមអតីតកាលនោះ ផងទៅ។
៤- កុំព្រងើយកន្ដើយ បេះបង់ចោល មនុស្សដែលអ្នកស្រឡាញ់ ពេញចិត្ដឱ្យសោះ. កុំ ចេះតែបណ្ដែតបណ្ដោយឱ្យមេត្រីភាពនោះសាប សូន្យ ព្រោះជីវិតមនុស្ស គឺខ្លី ណាស់ នឹងស្លាប់ថ្ងៃ ណាមួយក៏មិនដឹងដែរ។
៥- អ្នកមិនត្រូវស្លាប់ព្រោះតែក្ដីឈឺចាប់ក្នុងឆាកជីវិត ដែល កន្លងផុតទៅហើយទេ ប៉ុន្ដែនោះធ្វើឱ្យអ្នករឹតតែរឹងប៉ឹងឡើង.
៦- គួរកុំឱ្យខ្សែជីវិតអ្នករស់ពឹងផ្អែកលើអ្នកដទៃ ដើម្បីឱ្យអ្នករក ឃើញសេចក្ដីសុខ។
៧- ជីវិតអាពាហ៍ពិពាហ៍ និងគ្រួសារជារឿងសំខាន់ ចូរកុំរួសរាន់ សម្រេច ចិត្ដងាយ ស្រួលៗពេក។
៨- ត្រូវសម្ដែងការរីករាយពេញចិត្ដចំពោះមនុស្សដែលអ្នក ស្រឡាញ់ជា រឿង រាល់ថ្ងៃ មិនមែនចេះព្រួយបរម្ភពីគេតែថ្ងៃបុណ្យ ឬថ្ងៃខួប កំណើតនោះទេ។
៩- មនុស្សឯទៀតជាច្រើនបនមកពាក់ព័ន្ធក្នុងជីវិតអ្នកទាំងដោយ ហេតុផល និងឱកាសដែលនាំមកនូវទាំងក្ដីសុខ និងមេរៀនជីវិតសម្រាប់អ្នក ទៀតផង។
១០- គ្រប់ពេលដែលខកចិត្ដអស់សង្ឃឹម អ្នកត្រូវមើលពិភពលោក ក្នុងផ្លូវល្អឱ្យបានច្រើន ។
១០ វិធីដើម្បីស្ងប់ចិត្ដក្នុងខណៈដែលអ្នកមានអារម្មណ៍ពុះពោរ ដោយកំហឹងមើល ឃើញ អ្វីៗសុទ្ធតែខ្មៅងងឹតនោះ ស្ថានភាពនេះងាយនឹងបង្កអន្ដរាយខ្លាំង ណាស់។ ហេតុនេះគួរព្យាយាមរំលត់ហិង្សាទាំង ប៉ុន្មាន តាមវិធី១០យ៉ាងខាងក្រោម...។
១ - រាប់ពីមួយដល់ដប់ ចាប់ផ្ដើមវីធីដំបូងគឺយើងរាប់លេខក្នុង ចិត្ដ ពេលដែលយើង ខឹងអ្នកណា ម្នាក់យើងត្រូវ រាប់ពីមួយដល់ដប់ ឬលើសពីដប់ទៅក៏កាន់តែល្អ ទៀតព្រោះការ រាប់ លេខធ្វើឱ្យយើងមានសមាធិ (គឺសេចក្ដីស្ងប់កាយស្ងប់ចិត្ដ) ហើយថែមទាំង មានពេលពិចារណាគិតដល់អ្វីដែលអ្នកដទៃបន ធ្វើជាមួយយើង ។
២ -កុំអំពល់ទុក្ខបញ្ហាដែលកើតឡើងរាល់ថ្ងៃនេះមួយ ភាគដោយសារតែ យើងគិត ពី ខ្លួនឯងពេកប្រសិន បើយើងផ្លាស់ប្ដូរការគិត កុំជាប់ជំពាក់វិលវល់ ក្នុងវដ្ដសង្សារ ពេលនោះមិនថារឿងអ្វីក៏ ដោយ ក៏អាចក្លាយទៅរឿងតូចតាចបានទាំងអស់ ។
៣ - គួរចេះបំភ្លេចទុក្ខបញ្ហាដែលកើតឡើងរាល់ថ្ងៃនេះមួយ ភាគដោយសារតែយើងគិតពីខ្លួន ឯងពេកប្រសិន បើយើងផ្លាស់ប្ដូរការគិត កុំជាប់ជំពាក់វិលវល់ ក្នុងវដ្ដសង្សារ ពេល នោះមិនថារឿងអ្វីក៏ ដោយ ក៏អាចក្លាយទៅរឿងតូចតាចបនទាំងអស់ ។
៤ - គិតច្រើនពេកទេដឹង? ការគិតច្រើនជាចំណែកមួយធ្វើឱ្យកើត ជម្ងឺស្ដ្រេសបាន បើមានរឿង រ៉ាវយ៉ាងនេះយ៉ាង នោះហើយចេះតែយក មកគិតរហូតដល់ដេក មិនលក់បក់ មិន ល្ហើយនោះ សាកប្ដូរគិតពីរឿងពិបាក ទៅជារឿងស្រួលៗវិញមើល ពីព្រោះការគិត នោះ ជាផ្លូវកំណត់ជីវិតរបស់យើង ។
៥ - ហាត់សមាធិ ការធ្វើសមាធិធ្វើឱ្យចិត្ដស្ងប់នោះមាន ច្រើនវិធីចង់ដើរ ឬអង្គុយធ្វើ សមាធិក៏បាន។ កាល ណាគឺមានសតិ កាលណាមានសតិ គឺមានមានបញ្ញាបើកាល ណាមានឫាមានផ្លូវដោះស្រាយ។
៦ - ស្គាល់គេស្គាល់ឯង ជួនកាលយើងគ្រាន់តែសំឡឹងត្រឹមតែ មើលទម្លាប់ពីអ្នកជិត ខាងយើង ក៏អាចរស់នៅក្នុង សង្គមជាមួយគេបាន ប៉ុន្ដែយើងត្រូវចេះរម្ងាប់អារម្មណ៍យើងផង ហើយយើងអាចជ្រាបបានថាគេជាមនុស្សប្រភេទយ៉ាងណាៗប្រសិនបើយើងទទួល យកមិនបានអ្នកត្រូវរស់នៅឆ្ងាយពីគេទើប ប្រសើរហើយ អាចចៀសឆ្ងាយ ពីបញ្ហា ទៀតផង។
៧ - សុំទោសគឺជាពាក្យប្រើបានរហូតប្រសិនបើយើងធ្វើខុសការប្រើពាក្យសុំ ទោសនោះវាជារឿងធម្មតា បំ ផុតមិនមែនជារឿង ពិបាកទេព្រោះពាក្យនេះមិនធ្វើឱ្យយើងអាប់ឱន ដែរឱ្យតែ យើងទទួលស្គាល់កំហុសដែលខ្លួនយើងបានប្រព្រឹត្ដថែមទាំងសុំអាចឱ្យស្ថានការណ៍ អាក្រក់ក្លាយជាល្អបាន។ យើងមិនគួរប្រើពាក្យ ទោសបែបប៉ប៉ាច់ប៉ប៉ោចទេ ព្រោះ ជាទំលាប់មិន ល្អ ធ្វើអ្វីត្រូវចេះប្រយ័ត្នប្រយែង ។
៨ - ញញឹមជានិច្ច ស្នាមញញឹមអាចធ្វើឱ្យពិភពលោកនេះ ស្រស់ស្អាតបាន ប្រៀបដូច ពាក្យ ថា “បើអ្នក ញញឹមដាក់ពិភពលោកនោះពិភពលោកក៏ញញឹម រកអ្នកវិញដែរ”ទោះ បីអ្នកទៅកន្លែងណាក៏ដោយ ឱ្យតែមានស្នាមញញឹមអ្នក ដែលនៅជុំវិញក៏មាន អារម្មណ៍សប្បាយផងដែរ។
៩ - ដកដង្ហើមវែងៗការដកដង្ហើមចេញចូលវែងយូរៗនិងធ្វើ ឱ្យយើងមានសតិគិត រឿងរ៉ាវ ដែលកើតឡើង ហើយធ្វើឱ្យរាងកាយយើអាចបន្ធូរបន្ថយពីកំហឹង។ ដូច្នេះ មុននឹង សម្រេចចិត្ដ ធ្វើអ្វីក្នុងពេលដែល មានអារម្មណ៍ខឹងសាកល,ងដកដង្ហើមចូលវែងៗ ហើយដក ដង្ហើមចេញយឺតៗនិងធ្វើឱ្យអារម្មណ៍ល្អ សុខភាពសប្បាយចិត្ដកាន់តែ ប្រសើរឡើង។
១០ - មិនគេចកែប្រសិនបើយើងមិនអាចដោះស្រាយ បញ្ហាចំពោះមុខបាន បើយើងដើរ ចេញពី បញ្ហាគឺ យើងមិនព្រមទទួលយកការពិត។ត្រូវប្រើស តិពិចារណាឱ្យគ្រប់ ជ្រុងជ្រោយ ដើម្បីដោះស្រាយ បញ្ហានិងស្ដាប់គំនិតគំ និតអ្នកដទៃផងទើបអាចកែ សម្រួលបញ្ហា បាន ប្រសិន បើអ្វីដែលគេនិយាយ ប៉ប៉ាច់ប៉ប៉ោចមិន បាច់កង្វល់ នាំតែខាតពេល ។
Source: http://www.Ksn-new.com, ថ្ងៃទី០៨ មិថុនា ២០០៩
No comments:
Post a Comment